គន្ថីទី ៥៖ កិច្ចសន្យសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ២៖ ការដូរ
មាត្រា ៥៦៦. អត្ថន័យ
ការដូរត្រូវមានអានុភាពតាមការសន្យាដែលភាគីទាំងសងខាង ធ្វើការផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិក្រៅពីប្រាក់ទៅវិញទៅមក ។
មាត្រា ៥៦៧. ការយកបញ្ញត្តិនៃការលក់ទិញមកអនុវត្តដូចគ្នា
បញ្ញត្តិស្តីអំពីការលក់ទិញត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះការដូរ ។