គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
មាតិកា
ជំពូកទី ១0៖ បញ្ញើ
ផ្នែកទី ១៖ បទប្បញ្ញត្តិទូទៅស្តីពីបញ្ញើ
មាត្រា ៦៦៩. និយមន័យនៃបញ្ញើ
១-បញ្ញើ សំដៅទៅលើកិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើសន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀតជាអ្នកផ្ញើមករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយពេលដែលអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចប់ត្រូវសងវត្ថុដដែលនោះទៅឱ្យអ្នកធ្វើវិញ ។
២-បើគ្មានកិច្ចសន្យាពិសេសទេអ្នកផ្ញើ ពុំមានករណីយកិច្ចបង់កម្រៃឱ្យអ្នកទទួលបញ្ញើឡើយ ។ ប៉ុន្តែ ក្នុងករណីដែលអ្នកទទួលបញ្ញើបានធ្វើកិច្ចសន្យានោះជាមួយអ្នកផ្ញើក្នុងនាមជាអាជីវកម្មរបស់ខ្លួន ឬប្រសិនបើមានកំណត់ក្នុងច្បាប់ទោះបីជាពុំបានធ្វើកិច្ចសន្យាពិសេសចំពោះកម្រៃក៏ដោយអ្នកទទួលបញ្ញើអាចទាមទារកម្រៃសមរម្យពីអ្នកផ្ញើបាន ។
មាត្រា ៦៧០. ភាពចាំបាច់ក្នុងការទទួលយកវត្ថុនៃកិច្ចសន្យាបញ្ញើ
១-កិច្ចសន្យាបញ្ញើត្រូវបានបង្កើតឡើង ដោយអ្នកទទួលបញ្ញើទទួលយកកម្មវត្ថុនៃបញ្ញើ តាមការព្រមព្រៀង ។
២-ក្នុងករណីដែលអ្នកទទួលបញ្ញើបានកាន់កាប់កម្មវត្ថុនៃបញ្ជីនោះ ហើយកិច្ចសន្យាបញ្ញើត្រូវបានបង្កើតឡើងដោយការព្រមព្រៀងបង្កើតទំនាក់ទំនងបញ្ញើនោះ ។ ចំពោះវត្ថុដែលកាន់កាប់ដោយតតិយជន កិច្ចសន្យាបញ្ញើត្រូវបានបង្កើតនៅពេលដែលបានផ្ទេរការកាន់កាប់ដោយការបញ្ជា ។
មាត្រា ៦៧១. អានុភាពនៃកិច្ចសន្យាបញ្ញើដោយការព្រមព្រៀង
ប្រសិនបើភាគីគ្រាន់តែបានព្រមព្រៀងថា នឹងបង្កើតទំនាក់ទំនងបញ្ញើនាពេលអនាគត ភាគីនីមួយៗអាចដកការព្រមព្រៀងនោះ ចេញនៅពេលណាក៏បានរហូតដល់ពេលដែលបានប្រគល់កម្មវត្ថុនៃបញ្ញើនោះ ។ ប៉ុន្តែ ក្នុងករណីដែលបានសន្យាបង្កើតកិច្ចសន្យាបញ្ញើដោយឱ្យបង់វិញប្រសិនបើបានធ្វើឱ្យខូចខាតដល់ភាគីម្ខាងទៀត ដោយសារការបដិសេធមិនទទួលវត្ថុបញ្ញើផ្ទុយនឹងការសន្យានោះ ភាគីដែលជាអ្នកទទួលបញ្ញើមានករណីយកិច្ចត្រូវសងសំណងនៃការខូចខាតនោះឱ្យទៅភាគីម្ខាងទៀត ប្រសិនបើការបដិសេធនោះគ្មានមូលហេតុត្រឹមត្រូវទេ ។
មាត្រា ៦៧២. កិច្ចសន្យាបញ្ញើដែលបានធ្វើដោយអ្នកគ្មានកម្មសិទ្ធិ
ទោះបីជាអ្នកផ្ញើគ្មានកម្មសិទ្ធិលើវត្ថុផ្ញើក៏ដោយ ក៏កិច្ចសន្យាបញ្ញើនោះត្រូវបានបង្កើតអានុភាពដែរ ។ នៅក្នុងករណីនេះទោះបីជាមានពាក្យបណ្តឹងទាមទារឱ្យសងវត្ថុរបស់កម្មសិទ្ធិករចំពោះអ្នកទទួលបញ្ញើក៏ដោយ ក៏អ្នកទទួលបញ្ញើអាចសងវត្ថុបញ្ញើនោះទៅឱ្យអ្នកផ្ញើវិញ បានដែរ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបណ្តឹងទាមទារឱ្យសងវត្ថុរបស់កម្មសិទ្ធិករត្រូវបានទទួលស្គាល់ ។
មាត្រា ៦៧៣. ករណីយកិច្ចរបស់អ្នកទទួលបញ្ញើ
១-អ្នកទទួលបញ្ញើ មានករណីយកិច្ចរក្សាទុកវត្ថុបញ្ញើដោយព្យាយាមប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ។
២-បើគ្មានការយល់ព្រមពីអ្នកផ្ញើទេ អ្នកទទួលបញ្ញើមិនអាចប្រើវត្ថុបញ្ញើបានឡើយ ។
មាត្រា ៦៧៤. ការទទួលខុសត្រូវរបស់អ្នកទទួលបញ្ញើ
១-នៅក្នុងករណីដែលបានធ្វើឱ្យបាត់បង់ ឬបានធ្វើឱ្យបែកបាក់វត្ថុបញ្ញើនោះអ្នកទទួលបញ្ញើត្រូវសងសំណងនៃការខូចខាតនោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ បើអ្នកទទួលបញ្ញើបានបញ្ជាក់អំពីការគ្មានកំហុសចំពោះការធ្វើឱ្យបាត់បង់ ឬបែកបាក់នោះ ។
២-ក្នុងករណីដែលបញ្ជីត្រូវបានធ្វើឡើងតាមការទាមទាររបស់អ្នកទទួលបញ្ញើប្រសិនបើគ្មានការបញ្ជាក់ថាជាករណីប្រធានសក្តិទេ អ្នកទទួលបញ្ញើមិនអាចរួចផុតពីការទទួលខុសត្រូវ ចំពោះការធ្វើឱ្យបាត់បង់ ឬបែកបាក់បានឡើយ ។
៣-នៅទីកន្លែងដូចជាសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋានកន្លែងងូតទឹកសិល្បៈការផ្សេងទៀតដែលមានភ្ញៀវជួបជុំប្រសិនបើកម្មសិទ្ធិករនៃសិល្បៈ ការទាំងឡាយនោះបានទទួលវត្ថុបញ្ញើពីភ្ញៀវប្រសិនបើគ្មានការបញ្ជាក់ថាជាករណីប្រធានសក្តិទេអ្នកទទួលបញ្ញើមិនអាចរួចផុតពីការទទួលខុសត្រូវចំពោះការធ្វើឱ្យបាត់បង់ ឬបែកបាក់បានឡើយ ។
មាត្រា ៦៧៥. ការបន្ថយការទទួលខុសត្រូវរបស់អ្នកទទួលបញ្ញើដោយមិនយកកម្រៃ
នៅក្នុងបញ្ញើដោយមិនយកកម្រៃ តុលាការអាចបន្ថយការទទួលខុសត្រូវសងសំណង នៃការខូចខាតរបស់អ្នកផ្ញើ ដោយពិចារណាទៅលើស្ថានភាពនៃទ្រព្យសម្បត្តិភាគីទាំងសង ខាង និងកាលៈទេសៈផ្សេងៗទៀតបាន ។
មាត្រា ៦៧៦. ការសម្រាលការទទួលខុសត្រូវក្នុងករណីដែលមិនបានរាយការណ៍អំពីវត្ថុដែលមានតម្លៃខ្ពស់
នៅក្នុងករណីដែលអ្នកផ្ញើបានផ្ញើប្រាក់ឧបករណ៍អាចជួញដូរបាន និងវត្ថុដែលមានតម្លៃខ្ពស់ផ្សេងទៀត ប្រសិនបើអ្នកធ្វើមិនបានរាយការណ៍អំពីប្រភេទ និងតម្លៃនោះទៅឱ្យអ្នកទទួលបញ្ញើទេ តុលាការអាចបន្ថយការទទួលខុសត្រូវសងសំណងនៃការខូចខាតរបស់អ្នកទទួលបញ្ញើបាន ។
មាត្រា ៦៧៧. ករណីយកិច្ចនៃការរក្សាទុកដោយខ្លួនឯង
១-បើគ្មានការយល់ព្រមពីអ្នកផ្ញើទេ អ្នកទទួលបញ្ញើពុំអាចឱ្យតតិយជនរក្សាទុកវត្ថុបញ្ឈបានឡើយ ។
២-ក្នុងករណីដែលអ្នកទទួលបញ្ញើអាចឱ្យតតិយជន រក្សាទុកវត្ថុបញ្ញើបានអ្នកទទួលបញ្ជើត្រូវទទួលខុសត្រូវចំពោះការជ្រើសតាំង និងត្រួតពិនិត្យអ្នកទទួលបញ្ជីដែលត្រូវបានឱ្យ រក្សាទុកបន្ត ។
មាត្រា ៦៧៨. បញ្ញើបន្ត
១-បញ្ញត្តិនៃជំពូកទី ១០ (បញ្ញើ) នេះត្រូវយកមកអនុវត្តផងដែរចំពោះទំនាក់ទំនងរវាងអ្នកទទួលបញ្ញើ និងអ្នកទទួលបញ្ជីបន្ត ។
២-អ្នកទទួលបញ្ញើបន្តមានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងអ្នកទទួលបញ្ញើដែរចំពោះអ្នកផ្ញើ ។
៣-ក្នុងករណីដែលបានសងវត្ថុបញ្ញើឱ្យទៅអ្នកផ្ញើ ហើយអ្នកទទួលបញ្ញើបន្តត្រូវរួចផុតពីករណីយកិច្ចសងចំពោះអ្នកទទួលបញ្ញើ ។
មាត្រា ៦៧៩. ករណីយកិច្ចជូនដំណឹងរបស់អ្នកទទួលបញ្ញើ
ប្រសិនបើតតិយជនដែលអះអាងអំពីសិទ្ធិចំពោះវត្ថុបញ្ញើ បានដាក់ពាក្យបណ្តឹងចំពោះអ្នកទទួលបញ្ញើ ឬវត្ថុបញ្ញើត្រូវបានរឹបអូសអ្នកទទួលបញ្ញើត្រូវជូនដំណឹងអំពីហេតុនោះទៅឱ្យ អ្នកផ្ញើដោយគ្មានការយឺតយ៉ាវ ។
មាត្រា ៦៨០. ការទាមទារឱ្យសងពីអ្នកធ្វើ
ទោះបីជាភាគី បានកំណត់អំឡុងពេលនៃការសងវត្ថុបញ្ញើក៏ដោយអ្នកផ្ញើអាចទាមទារឱ្យសងវត្ថុបញ្ញើនោះនៅពេលណាក៏បាន ។
មាត្រា ៦៨១. ការសងពីអ្នកទទួលបញ្ញើ
១-ប្រសិនបើភាគីពុំបានកំណត់អំឡុងពេលនៃការសងវត្ថុបញ្ញើទេអ្នកទទួលបញ្ញើ អាចសងវត្ថុបញ្ញើនោះនៅពេលណាក៏បាន ។
២-ប្រសិនបើមានកំណត់អំឡុងពេលដែលត្រូវសងបើគ្មានមូលហេតុដែលពុំអាចជៀសវាងបានទេអ្នកទទួលបញ្ញើមិនអាចសងវត្ថុបញ្ញើនៅមុនពេលកំណត់បានឡើយ ។
មាត្រា ៦៨២. អត្ថន័យនៃករណីយកិច្ចសង
១-អ្នកទទួលបញ្ញើ មានករណីយកិច្ចសងវត្ថុដដែល ដែលបានទទួលនៅពេលផ្ញើ ។
២-នៅក្នុងករណីដែលអ្នកទទួលបញ្ញើ ពុំទទួលខុសត្រូវចំពោះការធ្វើឱ្យបាត់បង់ ឬបែក បាក់វត្ថុបញ្ញើទេប្រសិនបើអ្នកទទួលបញ្ឈបានទទួលប្រាក់ធានារ៉ាប់រង ឬវត្ថុផ្សេងទៀតជំនួសវត្ថុបញ្ញើដែលត្រូវបានធ្វើឱ្យបាត់បង់ ឬបែកបាក់នោះអ្នកទទួលបញ្ញើមានករណីយកិច្ចត្រូវសងវត្ថុដែលបានធ្វើឧបាទេសកម្ម នោះឱ្យទៅអ្នកផ្ញើវិញ ។
មាត្រា ៦៨៣. ការចាត់ចែងផល ជាអាទិ៍
ក្នុងករណីដែលបានទទួលផល ឬចំណូលដែលកើតឡើងពីវត្ថុបញ្ញើអ្នកទទួលបញ្ញើ ត្រូវប្រគល់ផល ឬចំណូលនោះឱ្យទៅអ្នកផ្ញើ ។
មាត្រា ៦៨៤. បញ្ញើជាប្រាក់
១-ប្រសិនបើ បានទទួលការផ្ញើជាបាក់អ្នកទទួលបញ្ញើត្រូវរក្សាទុកតាមរបៀប ដែលបានកំណត់ក្នុងកិច្ចសន្យា ។ នៅក្នុងករណីនេះបើគ្មានការសន្យាជាពិសេសទេអ្នកទទួលបញ្ញើ ពុំមានករណីយកិច្ចបង់ការប្រាក់ឡើយ ។
២-ក្នុងករណីដែលអ្នកទទួលបញ្ញើ អាចរក្សាទុកប្រាក់ដោយដាក់ជាប្រាក់បញ្ញើក្នុងធនាគារ បញ្ញត្តិនៃមាត្រា ៦៨៣ (ការចាត់ចែងផល ជាអាទិ៍) ខាងលើនេះត្រូវយកមកអនុវត្តផងដែរចំពោះការប្រាក់នោះ ។
មាត្រា ៦៨៥. សោហ៊ុយនៃការសងវត្ថុបញ្ញើ
នៅក្នុងបញ្ញើដោយមិនយកកម្រៃសោហ៊ុយចាំបាច់នៃការសងវត្ថុបញ្ញើ ត្រូវជាបន្ទុករបស់អ្នកផ្ញើ ។ ប៉ុន្តែ ក្នុងករណីដែលអ្នកទទួលបញ្ញើបានផ្លាស់ប្តូរកន្លែងផ្ញើសោហ៊ុយនៃការសងវត្ថុបញ្ញើ ដែលកើនឡើងដោយសារការផ្លាស់ប្តូរកន្លែងនោះត្រូវជាបន្ទុករបស់អ្នកទទួលបញ្ញើ ។
មាត្រា ៦៨៦. ករណីយកិច្ចសងសោហ៊ុយវិញរបស់អ្នកផ្ញើ
១-អ្នកផ្ញើ ចាំបាច់ត្រូវបង់សោហ៊ុយដែលចាំបាច់ក្នុងការរក្សាទុកវត្ថុបញ្ញើ ។
២-អ្នកទទួលបញ្ញើ អាចទាមទារសំណងនៃការខូចខាតដែលបណ្ណាលមកពីវត្ថុបញ្ញើ ដោយមិនមែនជាកំហុសរបស់ខ្លួនពីអ្នកផ្ញើបាន ។
មាត្រា ៦៨៧. កន្លែងសង
ប្រសិនបើមិនបានកំណត់ក្នុងកិច្ចសន្យា ការសងវត្ថុបញ្ញើចាំបាច់ត្រូវធ្វើនៅកន្លែងដែលត្រូវរក្សាទុកវត្ថុបញ្ញើនោះ ។ ប៉ុន្តែ ប្រសិនបើអ្នកទទួលបញ្ញើបានផ្លាស់ប្តូរកន្លែងរក្សាទុកវត្ថុនោះដោយមានមូលហេតុត្រឹមត្រូវ ការសងអាចធ្វើនៅកន្លែងរក្សាទុកជាក់ស្តែងនាពេលសង បាន ។
មាត្រា ៦៨៨. សិទ្ធិឃាត់ទុករបស់អ្នកទទួលបញ្ញើ
អ្នកទទួលបញ្ញើ អាចឃាត់ទុកវត្ថុបញ្ញើរហូតដល់ពេលដែលអ្នកផ្ញើ បានបង់សោហ៊ុយ និងសំណងនៃការខូចខាត ដែលបញ្ញត្តនៅក្នុងកថាខណ្ឌទី ១ និងទី ២ នៃមាត្រា ៦៨៦ (ករណីយកិច្ចសងសោហ៊ុយវិញរបស់អ្នកផ្ញើ) នៃក្រមនេះបាន ។
ផ្នែកទី ២៖ បញ្ញើដោយរួមបញ្ចូលគ្នា
មាត្រា ៦៨៩. បញ្ញើដោយរួមបញ្ចូលគ្នា
ប្រសិនបើអ្នកទទួលបញ្ញើ ទទួលបញ្ញើនូវវត្ថុដែលមានប្រភេទដូចគ្នាពីអ្នកផ្ញើច្រើននាក់ហើយអាចរក្សាទុករួមបញ្ចូលគ្នាដោយមិនបាច់បែងចែកវត្ថុបញ្ញើនោះ តាមកិច្ចសន្យាអ្នកផ្ញើនីមួយៗ មានសិទ្ធិទៅតាមសមាមាត្រនៃចំនួនវត្ថុផ្ញើរបស់ខ្លួនចំពោះវត្ថុទាំងមូល ដែលត្រូវបានរក្សាទុកដោយរួមបញ្ចូលគ្នា ។
ផ្នែកទី៣៖ បញ្ញើបរិភោគ
មាត្រា ៦៩០. បញ្ញើបរិភោគ
នៅក្នុងកិច្ចសន្យាបញ្ញើ បើបានព្រមព្រៀងឱ្យអ្នកទទួលបញ្ញើអាចបរិភោគវត្ថុបញ្ឈបាន អ្នកទទួលបញ្ញើមានករណីយកិច្ចសងវត្ថុដែលមានប្រភេទ និងចំនួនដូចគ្នានឹងវត្ថុបញ្ញើនោះ ។
មាត្រា ៦៩១. ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីការខ្ចីបរិភោគ
បញ្ញត្តិស្តីពីការខ្ចីបរិភោគត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះបញ្ញើបរិភោគ ដែលបានកំណត់នៅក្នុងមាត្រា ៦៩០ (បញ្ញើបរិភោគ) ខាងលើនេះ ។ ប៉ុន្តែ ក្នុងករណីនេះ ប្រសិនបើគ្មានកំណត់អំឡុងពេលសងនៅក្នុងកិច្ចសន្យាទេអ្នកផ្ញើអាចទាមទារឱ្យសងនៅពេលណាក៏បាន ។
ផ្នែកទី ៤៖ វិសុណ្ឋាប័ន
មាត្រា ៦៩២. និយមន័យនៃវិសុណ្ឋាប័ន
វិសុណ្ឋាប័នសំដៅទៅលើកិច្ចសន្យាមួយ ដែលបុគ្គលច្រើននាក់ មានវិវាទលើ សិទ្ធិកាន់កាប់ ឬកម្មសិទ្ធិនៃវត្ថុយកវត្ថុដែលជាកម្មវត្ថុនៃវិវាទនោះផ្ញើទុកនៅតតិយជនដែលហៅថា វិសុនិករហូតដល់ពេលអ្នកដែលមានសិទ្ធិនោះត្រូវបានកំណត់ជា ស្ថាពរ ។
មាត្រា ៦៩៣. ភាគីនៃវិសុណ្ឋាប័ន
១-ក្នុងករណីដែលបុគ្គលច្រើននាក់ អះអាងអំពីសិទ្ធិរបស់ខ្លួនចំពោះវត្ថុដែលកាន់កាប់ដោយបុគ្គលដទៃបុគ្គលដែលមានវិវាទច្រើននាក់នេះ អាចធ្វើកិច្ចសន្យាឱ្យតតិយជនរក្សាទុកវត្ថុដែលជាកម្មវត្ថុនៃវិវាទ ដោយទទួលការយល់ព្រមពីអ្នកកាន់កាប់ ។ ក្នុងករណីនេះកិច្ចសន្យាវិសុណ្ឋាប័ននេះត្រូវមានអានុភាពនៅពេលដែលអ្នកកាន់កាប់វត្ថុដែលជា កម្មវត្ថុនៃវិវាទ បានប្រគល់វត្ថុនោះទៅឱ្យតតិយជន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ បុគ្គលដែលមានវិវាទច្រើននាក់ក៏អាចធ្វើកិច្ចសន្យាបញ្ញើ ដោយយកអ្នកកាន់កាប់ធ្វើជាវិសុបនិកនោះបាន ។
មាត្រា ៦៩៤- ល័ក្ខខ័ណ្ឌនៃសុពលភាព
បើគ្មានការយល់ព្រមពីបុគ្គលដែលអះអាងអំពីសិទ្ធិទាំងអស់គ្នាទេ បញ្ញើនៃវត្ថុដែលជាកម្មវត្ថុនៃវិវាទពុំមានសុពលភាពឡើយ ។
មាត្រា ៦៩៥. គោលការណ៍យកកម្រៃ
នៅក្នុងវិសុណ្ឋាប័នអ្នកផ្ញើមានករណីយកិច្ចត្រូវបង់កម្រៃឱ្យទៅវិសុណ្ហាបនិក។ ក្នុងករណីដែលភាគីមិនបានកំណត់អំពីចំនួនទឹកប្រាក់នៃកប្រែទេ វិសុណ្ណាបនិកអាចទាមទារ ចំនួនទឹកប្រាក់ជាកម្រៃដែលសមរម្យពីអ្នកផ្ញើបាន ។
មាត្រា ៦៩៦. ការសងវត្ថុដែលជាកម្មវត្ថុនៃវិវាទ
វិសុណ្ណាបនិកមានករណីយកិច្ចត្រូវសងវត្ថុដែលជាកម្មវត្ថុនៃវិវាទនោះ ចំពោះបុគ្គល ដែលត្រូវបានទទួលស្គាល់ថា មានសិទ្ធិនៅក្រោយពេលដែលវិវាទ បានបញ្ចប់ ។
មាត្រា ៦៩៧. ការរំលាយកិច្ចសន្យាវិសុណ្ឋាប័ន
វិសុបនិកពុំអាចសងវត្ថុនោះទៅឱ្យអ្នកផ្ញើ នៅមុនពេលវិវាទនោះត្រូវបានដោះស្រាយ
ឡើយ លើកលែងតែករណីមានការយល់ព្រមពីអ្នកផ្ញើទាំងអស់ ។
មាត្រា ៦៩៨. វិសុណ្ឋាប័នដោយការបង្គាប់របស់តុលាការ
ក្នុងករណីដែលសិទ្ធិកាន់កាប់វត្ថុ ឬកម្មសិទ្ធិនៃវត្ថុត្រូវបានយកជាកម្មវត្ថុនៃវិវាទនៅក្នុងតុលាការទោះបីជាគ្មានការព្រមព្រៀងរវាងភាគី ក៏ដោយតុលាការអាចឱ្យតតិយជនរក្សាទុកវត្ថុដែលជាកម្មវត្ថុនៃវិវាទបាន ។