ក្រមរដ្ឋប្បវេណី
គន្ថីទី៥៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល
ជំពូកទី ១២៖ កិច្ចសន្យាធនលាភសាមយិកមួយជីវិត
មាត្រា ៧១៩. និយមន័យនៃកិច្ចសន្យាធនលាភសាមយិកមួយជីវិត
១-កិច្ចសន្យាធនលាភសាមយិកមួយជីវិត សំដៅទៅលើកិច្ចសន្យាមួយដែលភាគី ម្ខាងជាកូនបំណុលនៃធនលាភសន្យាថា មានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាបាក់តាមពេលកំណត់ទៀងទាត់ទៅឱ្យ ភាគីម្ខាងទៀតដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភរហូតដល់ពេលដែលខ្លួនផ្ទាល់ភាគីម្ខាងទៀត ឬតតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀត សន្យាថាមានករណីយកិច្ចទទួលបន្ទុកផ្តល់តាវកាលិកនូវប្រាក់ដើម ដែលជាតម្លៃថ្នូរនោះ ។
២-កិច្ចសន្យាធនលាភសាមយិកមួយជីវិត ប្រសិនបើពុំបានធ្វើជាលាយល័ក្ខណ៍ អក្សរទេ ពុំមានអានុភាពឡើយ ។
៣-ម្ចាស់បំណុលនៃធនលាភ ត្រូវទទួលបាននូវឯកសិទ្ធិលើចលនវត្ថុ និងអចលនវត្ថុក្នុង
ចំណោមបាក់ដើមដែលខ្លួនបានផ្តល់តាវកាលិកឱ្យទៅភាគីម្ខាងទៀតដើម្បីសិទ្ធិលើ បំណុលនៃធនលាភនោះ ។ ឯកសិទ្ធិដែលម្ចាស់បំណុលនៃធនលាភត្រូវទទួលត្រូវបានចាត់ទុកថាជាឯកសិទ្ធិដែលបានកំណត់នៅក្នុងមាត្រា ៧៩៧ (ឯកសិទ្ធិចំពោះការលក់ចលនវត្ថុ) ឬមាត្រា ៨០២ (ឯកសិទ្ធិចំពោះការលក់អចលនវត្ថុ) តាមប្រភេទនៃវត្ថុដែលជាកម្មវត្ថុនៃ ឯកសិទ្ធិនោះ ។
មាត្រា ៧២០. ការគណនានៃធនលាភសាមយិកមួយជីវិត
ធនលាភសាមកមួយជីវិត ត្រូវគណនាដោយគិតតាមចំនួនថ្ងៃ ។
មាត្រា ៧២១. ការមិនអនុវត្តកាតព្វកិច្ចធនលាភសាមយិក
១-ប្រសិនបើកូនបំណុលនៃធនលាភបានធ្វេសប្រហែសពុំ បានផ្តល់តាវកាលិកនៃធនលាភសាមយិក តាមពេលកំណត់ទៀងទាត់ ឬបើពុំបានអនុវត្តករណីយកិច្ចផ្សេងទៀតទេ ភាគីម្ខាងទៀតអាចរំលាយកិច្ចសន្យា ហើយអាចទាមទារឱ្យធ្វើបដិទាននូវប្រាក់ដើមដែលបានធ្វើការផ្តល់តាវកាលិកនោះបាន ។ ប៉ុន្តែ ក្នុងករណីនេះ ភាគីម្ខាងទៀតត្រូវសងនូវចំនួនទាំអស់នៃធនលាភដែលខ្លួនបានទទួលរហូតដល់ការរំលាយ ដោយដកការប្រាក់នៃបាក់ដើមនោះរហូតដល់ការរំលាយឱ្យទៅកូនបំណុលនៃធនលាភវិញ ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងលើការទាមទារសំណងនៃការខូចខាតឡើយ ។
មាត្រា ៧២២. មរណភាពដែលជាមូលហេតុនៃការទទួលខុសត្រូវរបស់កូនបំណុលនៃធនលាភសាមយិក
ប្រសិនបើមរណភាពរបស់បុគ្គល ដែលធ្វើជាមូលដ្ឋាននៃកំណត់ពេលចប់នៃកិច្ចសន្យាធនលាភសាមយិកបានកើតឡើង ដោយសារមូលហេតុដែលជាការទទួលខុសត្រូវរបស់កូនបំណុលនៃធនលាភសាមយិក តុលាការអាចប្រកាសថា សិទ្ធិលើបំណុលបន្ត មានអត្ថិភាពក្នុងអំឡុងពេលសមរម្យ តាមការទាមទាររបស់ម្ចាស់បំណុលនៃធនលាភសាមយិក ឬសន្តតិជនរបស់បុគ្គលនោះ បាន ។
មាត្រា ៧២៣. ធនលាភសាមយិកមួយជីវិតដោយអច្ច័យទាន
បញ្ញត្តិនៃជំពូកទី ១២ (កិច្ចសន្យាធនលាភសាមយិកមួយជីវិត) នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអច្ច័យទានដែលភ្ជាប់បន្ទុកនៃធនលាភសាមយិកមួយជីវិត ។