ក្រមរដ្ឋប្បវេណី

គន្ថីទី៦ ការធានាកាតព្វកិច្ច

ជំពូកទី ៦៖ ប្រាតិភោគដោយអនុប្បទាន

១-ប្រាតិភោគដោយអនុប្បទាន សំដៅទៅលើការណ៍ដែលកូនបំណុល ឬតតិយជនធ្វើអនុប្បទាននូវចលនវត្ថុរបស់ខ្លួនជាកំណត់ទៅឱ្យម្ចាស់បំណុលដើម្បីធានាកាតព្វកិច្ច ។ ក្នុងករណីនេះ បើកាតព្វកិច្ចត្រូវបានសងរួចហើយ កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុត្រូវផ្ទេរទៅអ្នកបង្កើត ។

២-ចលនវត្ថុច្រើន ដែលត្រូវបានកំណត់ទំហំតាមមាត្រដ្ឋានដូចជាប្រភេទ ឬកន្លែងស្ថិតនៅនៃចលនវត្ថុ អាចយកមកធ្វើជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន ដោយចាត់ទុកជាចលនវត្ថុផ្ដុំគ្នាតែមួយបានទោះបីជាចលនវត្ថុនីមួយៗដែលផ្ដុំគ្នានោះ មានការប្រែប្រួលក៏ដោយ ។

ផ្នែកទី ២ ការបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទាន

មាត្រា ៨៨៩. ការបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទាន

សិទ្ធិប្រាតិភោគដោយអនុប្បទាន ត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងរវាងម្ចាស់បំណុល   និងកូនបំណុល ឬតតិយជនដែលផ្តល់ចលនវត្ថុសម្រាប់ប្រាតិភោគដោយអនុប្បទាន ។

មាត្រា ៨៩០. អានុភាពតតាំងនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន

ម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន ពុំអាចតតាំងសិទ្ធិប្រាតិភោគដោយអនុប្បទាន នោះចំពោះតតិយជនក្រៅពីអ្នកបង្កើតបានឡើយ  បើមិនបានទទួលការផ្ទេរការកាន់កាប់វត្ថុដែ

លជាកម្មវត្ថុ ដោយយោងតាមបញ្ញត្តិនៃមាត្រា ២២៩ (ការផ្ទេរការកាន់កាប់) នៃ ក្រមនេះទេ ។

ផ្នែកទី ៣ អានុភាពនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន

មាត្រា ៨៩១. ទំហំដែលមានអានុភាពនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន

១-សិទ្ធិប្រាតិភោគដោយអនុប្បទាន មានអានុភាពលើវត្ថុដែលភ្ជាប់នឹងវត្ថុដែលជាកម្មវត្ថុ និងជាផ្នែកមួយនៃវត្ថុដែលជាកម្មវត្ថុនោះ នៅពេលបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទាន។    អានុភាពនេះក៏មានលើវត្ថុដែលត្រូវបានភ្ជាប់នៅក្រោយពេលបង្កើតសិទ្ធិ ប្រាតិភោគដោយអនុប្បទាន ផងដែរ ។

២-ភាគីអាចកំណត់ផ្សេងពីបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ បាននៅក្នុងកិច្ចសន្យាបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទាន ។

មាត្រា ៨៩២. អានុភាពនៃសិទ្ធិប្រាតិភោគដោយអនុប្បទានចំពោះផល

១-ក្នុងករណីដែលអ្នកបង្កើត ឬតតិយជនដែលបានទទួលការបញ្ជាពីអ្នកបង្កើតនោះ កាន់កាប់វត្ថុដែលជាកម្មវត្ថុដោយចំពោះ បញ្ញត្តិនៃមាត្រា ៨៩១ (ទំហំដែលមាន អានុភាពនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន) ខាងលើនេះ មិនត្រូវយកមកអនុវត្តចំពោះផលឡើយ ។ ប៉ុន្តែ បញ្ញត្តិនៃវាក្យខណ្ឌទី ១ នេះមិនត្រូវយកមកអនុវត្តឡើយ នៅក្រោយពេលដែលម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទានបានទាមទារឱ្យប្រគល់វត្ថុដែលជាកម្មវត្ថុដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៨៩៨ (ការចាត់ចែងប្តូរជាប្រាក់ ឬអនុប្បទានជាស្ថាពរ) នៃក្រមនេះ ។

២-ក្នុងករណីដែលម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន ឬតតិយជនដែលបានទទួលការបញ្ជាពីម្ចាស់សិទ្ធិនោះ កាន់កាប់វត្ថុដែលជាកម្មវត្ថុដោយចំពោះ បញ្ញត្តិនៃមាត្រា ៨២២ (សិទ្ធិទទួលការសងពីផលដោយមានអាទិភាព) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះផលដែលកើតឡើងពីវត្ថុដែលជាកម្មវត្ថុនោះ ។

មាត្រា ៨៩៣. ឧបាទេសកម្មលើវត្ថុ

១-ម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន អាចអនុវត្តសិទ្ធិរបស់ខ្លួនបានចំពោះទឹកបាក់ ឬវត្ថុផ្សេងដែលអ្នកបង្កើតត្រូវទទួលដោយការលក់ ការបាត់បង់ ឬការខូចខាតនូវវត្ថុដែលជាកម្មវត្ថុ ។ ប៉ុន្តែម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន ពុំអាចអនុវត្តសិទ្ធិរបស់ខ្លួនបានឡើយ នៅក្រោយពេលដែលប្រាក់ត្រូវបានបង់ ឬវត្ថុផ្សេងត្រូវបានប្រគល់ទៅឱ្យអ្នកបង្កើត ។

២-ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះក៏ដោយបើវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន ជាចលនវត្ថុដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នៃ មាត្រា ៨៨៨ (និយមន័យនៃបាតិភោគដោយអនុប្បទាន) នៃក្រមនេះ ហើយបើអ្នកបង្កើតមានគម្រោងនឹងលក់វត្ថុដែលជាកម្មវត្ថុនេះទៅជនដទៃសិទ្ធិប្រាតិភោគដោយអនុប្បទានពុំអាចអនុវត្តចំពោះទឹកប្រាក់ដែលបានមកពីការលក់នោះឡើយ ។

មាត្រា ៤៩៤. ការចាត់ចែងវត្ថុដែលជាកម្មវត្ថុដោយអ្នកបង្កើត

១-បើអ្នកបង្កើតដែលបន្តការកាន់កាប់ដោយចំពោះនូវវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិ ប្រាតិភោគដោយអនុប្បទាន នៅក្រោយពេលបង្កើតសិទ្ធិនោះ បានធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនោះទៅតតិយជន ឬបានបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សលើវត្ថុនោះដើម្បីតតិយជន ប្រសិនបើតតិយជននោះបំពេញគ្រប់ល័ក្ខខ័ដែលបានកំណត់នៅក្នុងមាត្រា ១៩៣ (លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ តតិយជននោះអាចយកសិទ្ធិរបស់ខ្លួនទៅតតាំងចំពោះម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន បាន ។

២-ចំពោះចលនវត្ថុដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា ៨៨៨ (និយមន័យនៃប្រាតិភោគដោយអនុប្បទាន) នៃក្រមនេះ ហើយដែលអ្នកបង្កើតមានគម្រោងនឹងលក់ទៅជនដទៃក្នុងករណីដែលអ្នកបង្កើត ដែលបន្តការកាន់កាប់ដោយចំពោះនូវវត្ថុដែលជាកម្មវត្ថុនៅក្រោយពេលបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទានបានលក់វត្ថុដែលជា កម្មវត្ថុនោះទៅតតិយជន ម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទានពុំអាចយកសិទ្ធិប្រាតិភោគ ដោយអនុប្បទាននោះទៅតតាំងចំពោះតតិយជននោះបានឡើយ ទោះបីជាតតិយជននោះបំពេញ ឬមិនបំពេញគ្រប់ល័ក្ខខ័ដែលបានកំណត់នៅក្នុងមាត្រា១៩៣ ( លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ក៏ដោយ ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកដទៃដែលទទួលការបញ្ជាពីអ្នកបង្កើត បន្តការកាន់កាប់ដោយចំពោះនូវវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគដោយអនុប្បទាន នៅក្រោយពេលបង្កើតសិទ្ធិនោះ ហើយអ្នកបង្កើតបានធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនោះទៅតតិយជន ឬបានបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សលើវត្ថុនោះដើម្បីតតិយជន ។

មាត្រា ៨៩៥. ទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា

សិទ្ធិប្រាតិភោគដោយអនុប្បទាន ត្រូវធានានូវប្រាក់ដើម ការប្រាក់ ឬបាក់ធានាសងក្នុងករណីមិនគោរពកិច្ចសន្យា សោហ៊ុយដើម្បីអនុវត្តសិទ្ធិប្រាតិភោគដោយអនុប្បទានសោហ៊ុយដើម្បីថែរក្សាវត្ថុដែលជាកម្មវត្ថុព្រមទាំងសំណងនៃការខូចខាតដែលកើតឡើង ដោយសារការមិនអនុវត្តកាតព្វកិច្ច ឬវិការៈកំបាំងនៃវត្ថុដែលជាកម្មវត្ថុ ។    ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានកំណត់ផ្សេង ក្នុងសកម្មភាពបង្កើតនោះ។

មាត្រា ៨៩៦. បញ្ញត្តិពិសេសក្នុងករណីដែលម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន

កាន់កាប់វត្ថុដែលជាកម្មវត្ថុ បញ្ញត្តិនៃមាត្រា ៨២១ (អានុភាពនៃការឃាត់ទុក) មាត្រា ៨២៣ (ករណីយកិច្ចរបស់ម្ចាស់សិទ្ធិលើការបញ្ចក្នុងការរក្សាទុកនូវវត្ថុបញ្ចាំ) និងមាត្រា ៨២៤ (សិទ្ធិទាមទារឱ្យសងសោហ៊ុយរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ) នៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន ឬតតិយជនដែលបានទទួលការបញ្ជាពីម្ចាស់សិទ្ធិនោះ កាន់កាប់ដោយចំពោះនូវវត្ថុដែលជាកម្មវត្ថុ ។

មាត្រា ៤៩៧. ការចាត់ចែងវត្ថុដែលជាកម្មវត្ថុដោយម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន

១-បើម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទានដែលកាន់កាប់ដោយចំពោះនូវវត្ថុ ដែលជាកម្មវត្ថុ បានធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនោះទៅតតិយជន ឬបានបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សលើវត្ថុនោះដើម្បីតតិយជនប្រសិនបើតតិយជននោះ បំពេញគ្រប់ល័ក្ខខ័ណ្ឌដែលបានកំណត់នៅក្នុងមាត្រា ១៩៣ (លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះតតិយជននោះអាចយកសិទ្ធិរបស់ខ្លួនទៅតតាំងចំពោះអ្នកបង្កើតបាន ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកដទៃដែលទទួលការបញ្ជាពីម្ចាស់សិទ្ធិប្រាតិភោគ កាន់កាប់ដោយចំពោះនូវវត្ថុដែលជាកម្មវត្ថុ ហើយម្ចាស់សិទ្ធិនោះបានធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនោះទៅតតិយជន ឬ បានបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សលើវត្ថុនោះដើម្បីតតិយជន ។

ផ្នែកទី ៤ ការអនុវត្តសិទ្ធិប្រាតិភោគដោយអនុប្បទាន

មាត្រា ៨៩៨. ការចាត់ចែងប្តូរជាបាក់ ឬអនុប្បទានជាស្ថាពរ

១-បើកាតព្វកិច្ចពុំត្រូវបានអនុវត្តម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទានអាចប្តូរវត្ថុដែលជាកម្មវត្ថុនោះជាបាក់ដោយផ្ទាល់ខ្លួន ឬធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើវត្ថុដែលជា កម្មវត្ថុជាស្ថាពរ បានដោយជូនដំណឹងទៅអ្នកបង្កើត ។

២-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ បើអ្នកបង្កើតសិទ្ធិប្រាតិភោគដោយអនុប្បទាន ឬតតិយជនដែលបានទទួលការបញ្ជាពីអ្នកបង្កើតនេះកាន់កាប់វត្ថុដែលជាកម្មវត្ថុដោយចំពោះម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន អាចទាមទារឱ្យជននោះប្រគល់វត្ថុដែលជាកម្មវត្ថុនោះបាន ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើតម្លៃនៃវត្ថុដែល ជាកម្មវត្ថុមានចំនួនលើសពីចំនួនទឹកប្រាក់នៃកាតព្វកិច្ចដែលត្រូវសង ម្ចាស់សិទ្ធិប្រាតិភោគ ដោយអនុប្បទានត្រូវបង់ចំនួនទឹកប្រាក់ ដែលលើសនោះទៅឱ្យអ្នកបង្កើតដោយចាត់ជាបាក់ជម្រះ ។

មាត្រា ៨៩៩. សិទ្ធិទទួលយកមកវិញរបស់អ្នកបង្កើត

ទោះបីជាពេលកំណត់ត្រូវសងកាតព្វកិច្ចបានកន្លងផុតក៏ដោយ ក៏អ្នកបង្កើតអាចទទួលយកមកវិញនូវវត្ថុដែលជាកម្មវត្ថុ ដោយផ្តល់នូវកាតព្វកិច្ចគ្រប់ចំនួន និងបង្ហាញអំពីការផ្តល់នោះទៅម្ចាស់សិទ្ធិប្រាតិភោគដោយអនុប្បទាន បាននៅមុនពេលមានការផ្តល់បាក់ជម្រះដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ៨៩៨ (ការចាត់ចែងប្តូរជាបាក់ ឬអនុប្បទានជាស្ថាពរ) ខាងលើនេះ ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីតម្លៃវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រាតិភោគដោយអនុប្បទាននោះ    មិនលើសពីចំនួនទឹកប្រាក់នៃកាតព្វកិច្ចដែលត្រូវសង ក្រោយពេលដែលម្ចាស់សិទ្ធិប្រាតិភោគដោយ អនុប្បទានបានជូនដំណឹងអំពីចំនួនដែលមិនលើសនោះទៅឱ្យអ្នកបង្កើតហើយ ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី