ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ វិច្ឆិកា ២០០៩។ ក្រមនេះ កំណត់អំពីបទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោសព្រមទាំងបែបបទនៃការអនុវត្តទោសនេះ។

ក្រមព្រហ្មទណ្ឌ ត្រូវបានធ្វើវិសោធនកម្មដោយព្រះរាជក្រមលេខ នស/រកម/០២១៨/០០៣ ចុះថ្ងៃទី២៧ កុម្ភៈ ២០១៨ ដែលវិសោធនកម្មនេះ បន្ថែមមាត្រា៤៣៧ (ស្ទួន) ទាក់ទងនឹងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។