ជាតិនិយម (nationalism) គឺជា ការលើកតម្កើងជាតិសាសន៍ខ្លួនឯងឱ្យដាច់គេ ការឱ្យតម្លៃទាបជាងខ្លួនដល់ជាតិសាសន៍ដទៃ ដែលជារដ្ឋឯករាជ្យដូចគ្នា។ លើសពីនេះទៀត ជាតិនិយមគឺជាការធ្វើឱ្យមានមនោសញ្ចេតនា ចំពោះជាតិយ៉ាងពុះកញ្ជ្រោល ការស្រឡាញ់ជាតិរបស់ខ្លួននៅក្នុងមហិច្ឆតា ហើយនៅពេលខ្លះ រហូតដល់ស្អប់និងរើសអើងជាតិសាសន៍ដទៃថែមទៀត។
ឧទាហរណ៍៖ មុនសង្គ្រាមលោកលើកទី២ ជនជាតិ អាល្លឺម៉ង់ជាជនជាតិដែលជាតិនិយមលើកតម្កើងជាតិសាសន៍ខ្លួនឯងជាងគេ ដែលជាបុព្វហេតុ នាំឱ្យមានការប្រកាន់ពូជសាសន៍និងការបង្កើតសង្គ្រាម។
(ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២០-២១។)