កំជាប់ពាក្យ (engagement) គឺជាពិធីតាមទំនៀមទម្លាប់ប្រពៃណី ដែលច្បាប់ទទួលស្គាល់ ដែលតាមរយៈ​ពិធីនេះ បុរស និងនារីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេល អនាគត។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈ​កម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៣។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៩៤១. ការរលត់ទំនាក់ទំនងញាតិពន្ធ

១-ទំនាក់ទំនងញាតិពន្ធ ត្រូវបញ្ចប់ដោយការលែងលះគ្នា។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះ​ករណីដែលសហព័ទ្ធណាម្ខាង​បាន​ទទួល​មរណភាព ហើយសហព័ទ្ធ​ដែល​នៅ​រស់​បានរៀបអាពាហ៍​ពិពាហ៍​រវាង​គ្នានា​ពេលអនាគត និងដោយ​ធ្វើ​ពិធី​កំជាប់​ពាក្យ

មាត្រា ៩៤៥. ការសងជំនូន

ក្នុង​ករណីដែលកំជាប់ពាក្យ បានរលាយ ភាគីដែលបានលើកជំនូននៅពេល​កំជាប់ពាក្យ ដោយសង្ឃឹមថានឹង​បានរៀបអាពាហ៍ពិពាហ៍អាចទាម​ទារ​ឱ្យភាគីម្ខាងទៀតសងជំនូននោះមកវិញបាន។

មាត្រា ៩៤៦. ការទទួលខុសត្រូវចំពោះការបដិសេធចោលដោយមិនត្រឹមត្រូវ

ក្នុងករណីដែលភាគីណាម្ខាង បានបដិសេធកំជាប់ពាក្យ​ដែលបានភ្ជាប់រវាង​ភាគី ចោលដោយគ្មានមូលហេតុត្រឹមត្រូវ ភាគីម្ខាងទៀត អាចទាម​ទារ​សំណងនៃការខូចខាត ដែលកើតឡើងដោយសារការបដិសេធចោលនោះបាន។

មាត្រា ៩៤៧. អំឡុងពេលដាក់ពាក្យបណ្តឹង

បណ្តឹងដែលទាក់ទងទៅនឹងមាត្រា ៩៤៥ (ការសងជំនូន) ឬមាត្រា ៩៤៦ (ការទទួលខុសត្រូវចំពោះការបដិសេធ​ចោល​ដោយមិនត្រឹមត្រូវ) ខាងលើនេះ ត្រូវប្តឹងនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះ​បានរលាយ។