នយោបាយទន់ភ្លន់ (flexible politics) សំដៅដល់ នយោបាយការ​ទូត ​ដែល​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ដែល​មាន​លក្ខណៈ​ប្រុង​ប្រយ័ត្ន​​ដោយ​ធ្វើការ​សិក្សា​ស៊ីជ​ម្រៅ​ទៅ​លើ​អរិយ​ធម៌​​របស់​ប្រទេស​​ក្រុម ឬ បុគ្គល​នោះ​ជាមុនសិន​​មុន​នឹង​ធ្វើទំនាក់​ទំនង​ទៅ​លើ​បញ្ហា​ណា​មួយ​។ នយោ​បាយ​ទន់​ភ្លន់​នេះ​ក៏​គេអាច​ប្រើ​ប្រាស់​សម្រាប់​ធ្វើការ​ដោះ​ស្រាយនយោបាយ​ផ្ទៃ​ក្នុងផងដែរ។

ឧទាហរណ៍៖

  • ការ​​ដោះ​​ស្រាយ​​ជម្លោះ​​បញ្ហា​​នៅ​មជ្ឈិម​​បូព៌ា សហរដ្ឋអាម៉េរិកបាន​​ប្រើ​ប្រាស់​នយោ​បាយទន់ភ្លន់ ដើម្បី​សិក្សា​ទៅ​លើ​ទំនៀមទម្លាប់ ប្រពៃ​ណី​របស់​មជ្ឈិម​បូព៌ា ដោយ​មិន​ប្រើច្បាប់អន្តរជាតិ ឬ ការទូត​ទាំង​ស្រុង​ទេ​។
  • ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ២០០៣​អស់​រយៈ​ពេល​១​ឆ្នាំ​មក សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានប្រើប្រាស់​នយោ​បាយ​ទន់​ភ្លន់ ដើម្បី​ចូល​ចរ​ចា​ជា​មួយ​ដៃ​គូ​ហ៊្វុ​ន​ស៊ិន​ប៉ិច។

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៧-២៨។