ខសន្យា (clause) សំដៅដល់បទប្បញ្ញត្តិ ឬប្រការដែលមានចែងក្នុងកិច្ចសន្យា។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ៤។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៧២៦. ខសន្យាអំពីប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា
ក្នុងកិច្ចសន្យាសះជា អាចបន្ថែមខសន្យាអំពីប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ចំពោះបុគ្គលដែលមិនអនុវត្តកិច្ចសន្យានោះបាន។