ញាតិពន្ធខ្សែផ្ទាល់ (direct affinity) សំដៅដល់ញាតិលោហិតផ្ទាល់ខាងសាច់​ថ្លៃ ដែលកើតតពីមួយទៅមួយតាមលំដាប់ដូចជា​ជីដូន​ ជីតាក្មេក ឪពុក ម្តាយក្មេក កូនបង្កើតរបស់សហព័ទ្ធម្ខាងទៀត។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈ​កម្មការ​បណ្ឌិត្យ​សភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​។

សម្រង់មាត្រា នៃក្រមរដ្ឋប្បវេណី

មាត្រា ៩៥២.– ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ

១-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ធនៃខ្សែផ្ទាល់។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរនៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនង​ញាតិពន្ធ ដោយបញ្ញត្តិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ឬមាត្រា ១០១៦ (ការកាត់កាល់នៃសុំកូនពេញលេញ) នៃក្រមនេះ។

២-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិពន្ធ នៅក្នុង ៣ (បី) ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ (បី) ផង។   បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ តាមបញ្ញត្តិនៃមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ខាងលើនេះ។   ប៉ុន្តែ បើសហព័ទ្ធណាម្ខាង បានទទួលមរណភាព សហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុង ៣ (ថ្មី) ថ្នាក់ បាន។